CHIHO
- អារម្ភកថា catalog
- Lời ngỏ
- សាច់រឿងរបស់ CHIHO
- Qúa trình hình thành
- Tầm nhìn
- Sứ mạng
- Giải thưởng
- Đội ngũ nhân viên
សាច់រឿងរបស់ CHIHO
ខ្ញុំកើតមកនិងធំដឹងក្តីនៅលើទឹកដីភាគខាង កណ្តាលមានពន្លឺព្រះអាទិត្យ ខ្យល់និងដីខ្សាច់ ដែលត្រូវរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់ពេញមួយឆ្នាំ។ ទោះលំបាកក៏ដោយ តែបួននាក់បងប្អូនរបស់ខ្ញុំក៏បានធំដឹងក្តី នេះ គឺជាការបីបាច់ថែរក្សាដ៏ធំធេងរបស់ឪពុកម្តាយខ្ញុំ។
បងប្រុសខ្ញុំនិងខ្ញុំបានបញ្ចប់កាសិក្សានៅមហាវិទ្យាល័យ ប្អូនប្រុសទាំងពីទៀតបានបញ្ចប់ការសិក្សា សាកលវិទ្យាល័យរង។ ឪពុកម្តាយខ្ញុំជាកសិករ ក្រៅ ពីធ្វើស្រែចំការ ឪពុកខ្ញុំឈ្លៀតពេលធ្វើការ សំណង់ ផងដែរ។ ការងារនេះពិតជាលំបាកណាស់ ប៉ុន្តែ ដោយមានបំណងប្រាថ្នា ការជឿជាក់និងពលភាព បានជួយខ្ញុំឪពុកខ្ញុំផ្លងកាត់ផុតគ្រាលំបាកទាំងនោះដើម្បីចិញ្ចឹមកូនៗដល់ធំដឹងក្តី។
មានពេលល្ងាចខ្លះ ពុកខ្ញុំត្រឡប់មកពីធ្វើការខ្លួនប្រឡាក់សុទ្ទតែស៊ីម៉ង់ ពិព្រោះគាត់ត្រូវលាយស៊ីម៉ង់ដើម្បីចាក់គ្រឹះបេតុង។ ខ្ញុំស្រក់ទឹកភ្នែកពេល មើលឃើញដៃគ្រើមជាប់តែដុំបេតុងស៊ីស្បែក ទោះបីជាលាងសម្អាតយ៉ាងណា ក៏មិនជ្រះដែរ។
មានថ្ងៃមួយ ពុកត្រលប់មកវិញដៃរុំរបួស ប្រឡាក់តែឈាម។ ពុកបាននិយាយថាមិនថ្វីទេ ប៉ុន្តែខ្ញុំដឹងថាគាត់ឈឺខ្លាំងណាស់។ ពេញមួយថ្ងៃ ពុកខ្ញុំត្រូវប្រើដៃ ដើម្បីពត់ដែកធំៗ នៅពេលនោះ ខ្ញុំគិតថាខ្ញុំគួរតែខិតខំប្រឡងចូលសាលាវិស្វកម្ម ដើម្បីអាចស្វែងរកម៉ាស៊ីនដើម្បីជំនួសការងារដែលប្រើកម្លាំងដូចសព្វថ្ងៃ។
បន្ទាប់មក ខ្ញុំក៏បានបញ្ចប់ការសិក្សា នៅ សកលវិទ្យាល័យ និងបានធ្វើការងារជាច្រើន ពីអ្នកលក់ឧបករណ៍ប្រព្រឹត្តកម្មទឹកស្អុយ គ្រប់គ្រង ការផលិតកម្ម អ្នកគ្រប់គ្រងភោជនីយដ្ឋាន អាហារ រហ័សនៃសាជីវកម្មកូរ៉េ បន្ទាប់មកជាអ្នកតំណាង ចែកចាយសម្រាប់ម៉ាកអាហារូបត្ថម្ភនិងសម្រស់នៃសាជីវកម្មពហុជាតិ។ ការងារនិងបទពិសោធន៍ ទាំងអស់នោះជួយឱ្យខ្ញុំដឹងក្តី ជឿជាក់ខ្លួនឯង មានគោលដៅនិងផែនការច្បាស់លាស់សម្រាប់ជីវិត។
ហើយពេលវេលាដែលនៅវ័យកុមារនោះ រាល់ក្តីបំណងប្រាថ្នាពីមុនពេលនេះមានឱកាសធ្វើហើយ។ ខ្ញុំចង់ធ្វើជាម្ចាស់អាជីវកម្ម។ ខ្ញុំចង់បង្កើតចេញមធ្យោបាយដើម្បីជំនួស ជំនួយដល់ការងារដែលមានគ្រោះថ្នាក់និងហត់នឿយរបស់កម្មករ។ ដើម្បីឱ្យឪពុកខ្ញុំលែងមានភក់ ស៊ីម៉ងប្រឡាក់ និងស្នាមរលាត់ដៃដូចពីមុនទៀត។
ដូច្នេះ ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត ផលិតផល ពាណិជ្ជកម្មគ្រឿងយន្ត – ផលិត CHI HUONG បានបង្កើត។ ផលិតផលម៉ាស៊ីនពត់ដែករបស់យើងខ្ញុំមិនត្រឹមតែជួយដល់អ្នកធ្វើការប្រើកំលាំងដូចឪពុកខ្ញុំ នៅជាដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់អ្នកម៉ៅការនិងអ្នកម៉ៅការសំណង់ផងដែរ។ អាចបង្កើនអនុភាពខ្ពស់ បង្កើនភាព ត្រឹមត្រូវ សន្សំសំចៃការចំណាយ និងងាយស្រួលប្រតិបត្តិការ។
ពេលដែលពុកខ្ញុំបានឃើញ ផលិតផលនេះប្រាកដជាភ្ញាក់ផ្អើលខ្លាំងណាស់ ពុកមិននឹកស្មានថាការងារលំបានហត់នឿយរបស់ពុកគឺជាក្តីបំណងធ្វើឲ្យខ្ញុំខិតខំដើម្បីបង្កើតក្រុមហ៊ុននេះ។ អរគុណលោកឪពុក ដ៏អស្ចារ្យរបស់បួននាក់បងប្អូនខ្ញុំ!